Monday, June 19, 2017

មាតុគ្រាម (បន្ត) សំដៅទៅលើមនុស្សស្រី (ទីប្រជុំកើត) women






អំពីស្ត្រីជាភរិយា
អំពីផលកម្មស្រ្តី ៤ ពួក
        នាងមល្លិកា ជាអគ្គមហេសីព្រះបាទបសេនទិកោសល នាងទូលសួរអំពីស្ត្រី ៤ ពួកថាៈ
        ទី១‑ស្រ្តនោះអាក្រក់ក្រៃលែងអាក្រក់ ប៉ុន្តែមានភោគសម្បត្តិច្រើន គ្មានខ្វះអ្វីសោះ។
        ទី២‑ស្រ្តីនោះភោគសម្បត្តិគ្មានទេជាទីទាល់ក្រ ប៉ុន្តែមានរូបសម្បត្តិអស្ចារ្យគួរជាទី​ទស្សនា។
        ទី៣‑ស្ត្រីនោះកើតមកក្នុងលោកនេះភោគសម្បត្តិក៏គ្មាន ជាស្រ្តីទីទ័លក្រ ថែមទាំងរូប​សម្បត្តិក៏អាក្រក់ដែរ។
        ទី៤‑ស្រ្តីកើតមកក្នុងលោកនេះ ភោគសម្បត្តិក៏មាន រូបសម្បត្តិក៏មាន តើស្រ្តីនោះ ធ្វើ​បុណ្យបាបដូចម្តេចខ្លះ ព្រះអង្គ? ។
ព្រះពុទ្ធជាម្ចាស់ទ្រង់ឆ្លើយតបថាៈ
        ស្រ្តីទី១ ‑ តែងតែធ្វើទាន ជាស្ត្រីមិនរក្សាសីល
        ស្ត្រីទី២ ‑ ធ្វើសីល គឺរក្សាសីលដ៏ម៉ត់ចត់ ទាននាងមិនធ្វើ
        ស្ត្រីទី៣ ‑ ទានក៏មិនឲ្យ សីលក៏មិនរក្សា
        ស្ត្រីទី៤ ‑ ទាន់ក៏បានឲ្យ សីលក៏បានរក្សា។
ស្រ្តីប្រកបដោយកល្យាណធម៌ ៥ យ៉ាង
១‑បុព្វដ្ឋា យិនី ជាស្រ្តីក្រោកឡើងមុនប្តី
២‑បច្ឆានិ បាតិនី ជាស្រ្តីបរិភោគ នឹងផ្ទុំក្រោយប្តី
៣‑និវាសង្កបតិសេវនី ជាស្រ្តីរួមសំវាសជាមួយនឹងប្តី ឥតមានគំនិតអាក្រក់។
៤‑បិយវាទី ជាស្រ្តីមានសវនីយ៍ពិរោះគួរឲ្យព្រះរាជា ផ្ទៀងព្រះកាណ៍ចាំស្តាប់
៥‑មនាបចារិនី គឺជាស្ត្រីចេះផ្គាប់ផ្គុនប្តីមិនឲ្យឆ្គងចិត្តសោះ។ កល្យាណធម៌នេះគឺភរិយាត្រូវ​គោរពប្តីដើម្បីនៅជាសុខ។
        រឿងនេះ កាលព្រះអង្គគង់នៅជាតិយាវ័នឧគ្គហមេណ្ឌក ទូលសួរ។ សុត្តន្តបិដកអង្គត្តរនិ​កាយ។
ស្រ្តីនឹងក្បត់ចិត្តប្តីដោយហេតុ ៩ យ៉ាង
        ១‑អារាមគនសីលា ឧស្សាហ៍ដើរទៅលេងសួនច្បា
        ២‑ឧយ្យានគមសីលា ឧស្សាហ៍ដើរទៅលេងឧទ្យាន
        ៣‑នទីតិត្ថគមនសីលា ឧស្សាហ៍ដើរទៅលេងកំពង់ទឹក
        ៤‑ញាតិកុលគមនសីលោ ឧស្សាហ៍ដើរទៅកាន់ត្រកូលញាតិ
        ៥‑បរកុលគមនសីលា ឧស្សាហ៍ដើរទៅលេងត្រកូលអ្នកដទៃ
        ៦‑អាភារណាយគមនសីលា ឧស្សាហ៍ទៅរកគ្រឿងតែងខ្លួន
        ៧‑មជ្ជបាយិទី ចូលចិត្តផឹកទឹកស្រវឹង
        ៨‑ភិត្តិច្ឆិទ្ទេសុ ឳលោកនី ចូលចិត្តសំឡឹងមើលតាមចន្លោះជញ្ជាំង នឹងតាមបង្អួច
        ៩‑គាមទ្វារេ ឋិតសីលា ឧស្សាហ៍ទៅឈរលេងក្បែរទ្វារភូមិស្រុក។
ស្ត្រីមើលងាយប្តីដោយហេតុ ៨ យ៉ាង
        ១‑ទលិទ្ទតា ព្រោះប្តីជាមនុស្សកំសត់ទុគ៌ត
        ២‑អាតុរតា ព្រោះប្តីជាមនុស្សមានជំងឺជានិច្ច
        ៣‑ជិណ្ណកតា ព្រោះប្តីជាមនុស្សចាស់គ្រាំគ្រា
        ៤‑សុរាសោណ្ឌតា ព្រោះប្តីជាមនុស្សផឹកសុរា
        ៥‑មន្ទតា​ ព្រោះប្តីជាមនុស្សល្ងង់ខ្លៅ
        ៦‑បមត្តតា ព្រោះប្តីជាមនុស្សធ្វេសប្រហែស
        ៧‑សព្វកិច្ចេសុ អវត្តនិកតា ព្រោះប្តីមិនប្រព្រឹត្តធ្វើកិច្ចការទាំងពួង
        ៨‑សព្វធនមនុប្បាទនា ព្រោះប្តីស្វែងរកទ្រព្យមិនបាន។
ភរិយា ៧ ពួកគឺៈ
        ១‑អយ្យាភរិយា ភរិយាវាតអំណាចសង្កត់សង្កិនលើប្តី ដូចជាម្ចាស់
        ២‑វចកា ភរិយា ភរិយាបៀតបៀន ធ្វើទុក្ខប្តី ដូចជាអ្នកសំលាប់
        ៣‑ចោរី ភរិយា ភរិយា ដូចជាចោរលួចទ្រព្យរបស់ស្វាមី
        ៤‑មាតា ភរិយា ភរិយា ដែលផ្គត់ផ្គង់ប្តីដូចមាតា
        ៥‑ភគិនិ ភរិយា ភរិយា ដែលចេះទំនុកបំរុងប្តី និងចិត្តពិតត្រង់ស្មោះសចំពោះប្តីដូចជា​ប្អូនស្រី
        ៦‑ទាសី ភរិយា ភរិយា ដែលគោរពប្រតិបត្តិប្តីដូចជាទាសី
        ៧‑សខី ភរិយា ភរិយា ដែលប្រតិបត្តិកោតខ្លាចចិត្តស្វាមី ស្មោះត្រង់មិនវៀចវេរដូចជា​មិត្តសំឡាញ។
ភរិយាត្រូវប្រតិបត្តិប្តីដោយស្ថាន ៥ យ៉ាង
        ១‑សុសំវិហិតកម្មន្តោ ចាត់ចែងការងារដោយផ្ចិតផ្ចង់
        ២‑សុសង្គហិតបវិជនា សង្គ្រោះដល់ញាតិរបស់ស្វាមី នឹងញាតិរបស់ខ្លួនដោយស្មោះ​ស្មើ
        ៣‑សម្ភតញ្ចអនុរក្ខតិ ចេះថែទាំទុកដាក់ទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកហើយ
        ៤‑អនតិ ចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី
        ៥‑ទក្ខា ច ហោតិ អនលសោ សព្វកិច្ចេសុ ឆ្លាតប្រសប់ព្រមទាំងមិនខ្ជិលច្រអូស​ក្នុងកិច្ចការគ្រប់យ៉ាង។
មាតាចង់បានបុត្រដោយហេតុ ៥ យ៉ាង
        ១‑ភតោ មានោ ភវិស្សតិ បុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ
        ២‑កិច្ចំ វា នោ ករិស្សតិ បុត្រនឹងជួយកិច្ចការយើង
        ៣‑កុលវំសោ ចិរំ ថស្សាតិ វង្សត្រកូលនឹងស្ថិតនៅយូរ
        ៤‑អថ វា បន បេតានំ កាលកតានំ ទក្ខិណំ អនុប្ប ទស្សតិ មួយទៀតបុត្រនឹង​ឧទ្ទិសទក្ខិណាទានឲ្យដល់យើង ដែលធ្វើមរណកាលទៅកាន់បរលោក

        ៥‑ទាយជ្ជំ បដិបជ្ជតិ បុត្រប្រតិបត្តិទទួលយកមត៌ក។ អង្គត្តរ ‑ បញ្ចក ‑ ភាគ ៤៤ ទំព័រ ៨៥។

No comments:

វិធីកម្ចាត់នូវសេចក្តីខ្ជិលមាន ១១ យ៉ាងគឺៈ

១,អបាយភយប្បច្ចវេក្ខណ           ត្រូវពិចារណនូវភ័យក្នុងអបាយ ២,អានិសង្ឃទស្សាវី                       ជាអ្នកឃើញនូវអានិសង្សនៃ...