មាតុគ្រាមប្រកបដោយអង្គ ៥ មិនជាទីពេញចិត្តរបស់បុរស
១‑ន ច រូបវា ហោតិ មាតុគ្រាមមិនមានរូប
២‑ន ច ភោគវា ហោតិ មាតុគ្រាមមិនមានភោគ
៣‑ន ច សីលវា ហោតិ មាតុគ្រាមមិនមានសីល
៤‑អលសោ ច ហោតិ មាតុគ្រាមជាអ្នកខ្ជិលច្រអូស
៥‑បជ្ជញ្ចស្ស នលភតិ មាតុគ្រាមមិនមានកូនជាទីញ៉ាំងវង្សត្រកូលនៃបុរសនោះ
ឲ្យ តម្កល់នៅ។
មាតុគ្រាមប្រកបដោយអង្គ ៥ ជាទីពេញចិត្តរបស់បុរស
១‑រូបវា ច ហោតិ មាតុគ្រាមមានរូប
២‑ភោគវា ច ហោតិ មាតុគ្រាមមានភោគ
៣‑សីលវា ច ហោតិ មាតុគ្រាមមានសីល
៤‑ទក្ខោ ច ហោតិ អនលសោ មាតុគ្រាមជាអ្នកមិនខ្ជិលច្រអូស
៥‑បជញ្ចស្ស លភតិ មាតុគ្រាមមានកូនជាទីញ៉ាំងវង្សត្រកូលនៃបុរសនោះឲ្យតម្កល់នៅ
ចំណែកបុរសក៏មានន័យដូចជាស្រ្តីដែរ។ ទ.៨២
បេយ្យាលវគ្គ
សេចក្តីទុក្ខរបស់មាតុគ្រាមនេះមាន ៥ យ៉ាងដែលមាតុគ្រាមតែង
ទទួលរងផ្សេងពីបុរស
១‑ឥធ ភិក្ខវេ មាតុគ្គាមោ
ទហរោ សមានោ បតិកុលំ គច្ឆតិ ញាតកេហិ វិនាហោតិ ម្នាលភិក្ខុទាំងឡាយ
មាតុគ្រាមក្នុងលោកនេះ នៅក្មេងទៅកាន់ត្រកូលប្តី ប្រាសចាកញាតិទាំងឡាយ។
២‑បុន ចបរំ ភិក្ខវេ
មាតុគ្គាមោ ឧតុនីហោតិ ម្នាលភិក្ខុទាំងឡាយ មួយទៀតមាតុគ្រាមមានរដូវ។
៣‑បុន ចបរំ ភិក្ខវេ មាតុគ្គាមោ
គព្ភិនីហោតិ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម មានគភ៌។
៤‑បន ចបរំ ភិក្ខវេ
មាតុគ្គាមោ វិជាយតិ មា្នលភិក្ខុទាំងឡាយ មួយទៀតមាតុគ្រាមសំរាលកូន។
៥‑បន ចបរំ ភិក្ខវេ មាតុគ្គាមោ បុរិសស្ស
បាវិចរិយ ឧបេតិ ម្នាលភិក្ខុទាំងឡាយ
មួយទៀតមាតុគ្រាមចូលទៅបំរើបុរស។ ទ.៨៥ បេយ្យាវគ្គ “សុត្តន្តបិដក សំយុត្តនិកាយសឡាយតនវគ្គ
អដ្ឋមភាគ ៣៦”
No comments:
Post a Comment