Thursday, June 08, 2017

គោលធម៌បឋមវិបស្សនា

គោលធម៌
បឋមវិបស្សនា
រៀបរាងដោយ
គណៈកម្មាធិការ វិបស្សនាធុរៈ
ផ្សាយចេញពី
ពុទ្ធមណ្ឌល វិបស្សនាធុរៈ
នៃ ព្រះរាជាណាចក្រកម្ពុជា
(ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញ្ញាឭ ខេត្តកណ្តាល
រក្សាសិទ្ធិ
បោះពុម្ពលើកទី ៧ ចំនួន ៥ ០០០ ច្បាប់

ព.ស ២៥៤៩                             គ.ស ២០០៥



ធម្មទាន
សរសេរចម្លងឡើងវីញដោយ ព្រះមហា ហ៊ល សុខគា
ព្រំមទាំងមានការចូលរួមជួយកែសម្រួលអក្ខរាវិរុទ្ធអំពីសំណាក់ សមាជិក
 កម្មវិធីអប់រំចិត្តបែបវិបស្សនា
         បានបោះពុម្ព សៀវភៅគោលធម៌ សម្រាប់ចែកជូនដល់មហាជនទូទៅ។
         ដោយអានុភាពនៃបុញ្ញកម្មនេះ សូមឧទ្ទិសមហាកុសលជូន ព្រះធម្មវិបស្សនា សំ ប៊ុន ធឿន កេតុធម្មោ និងបុព្វការីជនទាំងអស់មាន មាតា បិតា ជីដូន ជីតា និង គ្រូឧជ្ឈានយាចារ្យ​ មួយអន្លើដោយពពួកញាតិក្នុងសង្សារវដ្តគ្រប់ៗគ្នា។
         សូមអស់លោកដ៏មានគុណទាំងអស់នោះ អញ្ជើញទទួលអនុមោទនាត្រេកអរ ហើយសូម បានសម្រេចនូវឧត្តមប្រយោជន៍ ព្រមទាំងបានសោយសុខក្នុងសុគតិភពមានព្រះនិព្វានជាអវ​សាន កុំបីឃ្លៀងឃ្លាតទៅជាប្រការដទៃឡើយ។
ព.ស. ២៥៤៧
គ.ស. ២០០៧

អារម្ភកថា
·        យោងតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចេញឆ្នាំ ១៩៩៣។
·        យោងតាមព្រះរាជក្រិត្យតែងតាំង សម្តេច ព្រះសង្ឃរាជ ចុះថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ ១៩៩១។
·        យោងតាមសំណូមពរ របស់អនុសំវច្ឆរៈមហាសន្និបាតនៃមន្ត្រីសង្ឃលើកទី៥ ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ១៩៩៦។
·        យោងតាមសេចក្តីសម្រេច នៃការចាត់តាំងគណៈកម្មាធិការផ្នែក វិបស្សនា​ធុរៈ របស់សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ចុះថ្ងៃទី ២៦ ខែ សីហា គ.ស. ១៩៩៦។
គណៈកម្មាធិការផ្នែកវិបស្សនាធុរៈ បានរៀបចំច្បាប់វិបស្សនា មាន ៣ ថ្នាក់គឺ
                   ‑បឋមវិបស្សនា
                ‑មធ្យមវិបស្សនា
                ‑ឧត្តមវិបស្សនា
        តែក្នុងទីនេះ បានរៀបចំគោលធម៌ បឋមវិបស្សនាមុន ដោយមានគោលបំ ណងចង់ឲ្យ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ ទូទៅគ្រប់វ័យ គ្រប់ ជាន់ថ្នាក់ដែលទើបនឹងសិក្សាថ្មី ដើម្បីបានចេះដឹងនូវភាពហិង្សា ដល់គ្នានឹងគ្នា បាន សេចក្តីសុខសន្តិភាពទូទាំងប្រទេសនៃ ព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងត​ទៅ។
        សមាសភាព គណៈកម្មាធិការទ្រទ្រង់វិបស្សនាធុរៈមាន ដូចតទៅនេះ ៖
                ‑ព្រះធម្មវិបស្សនា កេតុធម្មោ    សំ ប៊ុនធឿន    ជាអធិបតី
                ‑ព្រះធម្មាចារ្យ                ជិន ឡូញ ហៅ ថន ជាអធិបតីរងទី ១
                ‑ព្រះគ្រូវិបស្សនាកោសល្យ      កែវ ហុង       ជាអធិបតីរងទី ២
                ‑ព្រះវិន័យធរ និងជាចៅអធិការ   ស៊ឹម វឹម        ជាសមាជិក
                ‑ព្រះធម្មាចារ្យ យានិកត្ថេរ        យូ យ៉ែម        ជាសមាជិក
               ‑ឧបាសិកា ធម្មាចារ្យ              សំ សុមនា      ជាសមាជិក
               ‑ឧបាសិកា               ខ្លង ឈុនលី ហៅ ជរ   ជាសមាជិក
              ‑លោក ម៉ី យ៉ាំ លេខាធិការផ្ទាល់សម្តេច ព្រះមហាសុមេធាធីបតីព្រះ សង្ឃរាជ គណៈមហានិកាយ ជំនួយការ
                   ‑លោក                ជា  ​          សុធីរ             សហប្រតិបត្តិការ

សមថកម្មដ្ឋាន និង
វិបស្សនាកម្មដ្ឋានថ្នាក់បឋម
          កម្មវិធីសិក្សា ដូចខាងក្រោមនេះ
               I.     ត្រៃសរណគមន៍ សម្រេចដោយ សទ្ធ  
        II. សីល ៥‑៨‑១០ របស់ឧបាសក ឧបាសិកា និងកម្មបថ ៨០ និងសីល ១០ របស់សាមណេរ សីល ៤ របស់ភិក្ខុ សម្រេចដោយ ចេតនា ចេតសិក, សំវរៈ, អវីតិក្តមៈ
       III.     អានាបានស្សតិ “ខ្យល់ ៤ ត្រកូល” និងកម្មដ្ឋាន ១០ មាន ពុទ្ធានុស្សតិ ជាដើម ដែលអានុ ភាពឲ្យសម្រេចត្រឹមគុណធម៌គឺ ឧបចារជ្ឈាន និង ឧបចារជ្ឈាន ដែលជាបុព្វភាគនៃអប្បនា ក្នុងកម្មដ្ឋាន ២៦ មាន បឋវីកសិណ ជាដើម។
         IV.   ការពង្រឹង ឧបេក្ខាចិត្ត ដោយវសីទាំង ៥។
       V.   ការកំណត់ដឹងនូវ រូបបរមត្ថ និង នាមបរមត្ថ តាមឆទ្វារ “ទ្វារ ៦” ចំពោះ រូប និងនាមជំពូក​ខ្លះមានសុទ្ធដ្ឋករូបជាធំ។
         VI.     ការកំណត់ដឹងនូវបច្ច័យនៃនាម និងរូប ប្រព្រឹត្តទៅតាមកាលទាំង ៣ ។
         VII.     ការកំណត់ដឹងនូវត្រៃលក្ខណ៍។
        VIII.     ការលះបង់នូវ វិបស្សនូបក្កិលេស​ ១០ ដោយត្រៃលក្ខណ៍។
         IX.     ការបាននូវ អនុបស្សនា ៧ មាន អនិច្ចានុបស្សនា ជាដើម។
សិក្សាអំពីកិលេស និង ធម៌
           ១.កិលេសគ្រោតគ្រាត ទុច្ចរិត ១០
           ២.នីវរណៈធម៌ ៥
           ៣.កិលេស ៣ គឺ លោភៈ១, ទោសៈ១, មោហៈ១ បាំងត្រៃលក្ខណ៍គឺ អនិច្ចំ១, ទុក្ខំ១, អនត្តា១
           ៤.ធម៌ ៧ ជាបដិបក្ខ នឹងធម៌ ៧
           ៥.បញ្ញា ៣ ជាលោកិយ មាន ញាតបរិញ្ញា ជាដើមដែលព្រះយោគីត្រូវដឹង។
គោលធម៌មានចំនួន ៩
I-ត្រៃសរណគមន៍
           វត្ថុជាទីពឹង ទីរលឹកមាន ៣ យ៉ាងគឺ់ៈ ព្រះពុទ្ធ១, ព្រះធម៌១, ព្រះសង្ឃ១។
១.លោកអ្នកប្រដៅពួកជនឲ្យប្រតិបត្តិល្អ ដោយកាយវាចាចិត្ត តាមធម៌វិន័យ ហៅថា  ព្រះពុទ្ធ
២.ធន៌វិន័យពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ ហៅថា ព្រះធម៌
៣.ពួកជនដែលបានស្តាប់ពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ ហើយបួសប្រតិបត្តិល្អតាមព្រះធម៌វិន័យ ហៅថា ព្រះសង្ឃ
ត្រៃសរណគមន៍ សម្រេចដោយសទ្ធា
‑សទ្ធា មានន័យថា ការជឿ ឬជំនឿមាន ៤ យ៉ាងគឺៈ
           ១.កម្មសទ្ធា ការជឿអំពើល្អ‑អាក្រក់
           ២.វិបាកសទ្ធា ការជឿផលនៃកម្ម
           ៣.កម្មស្សកតាសទ្ធា ការជឿថា អំពើដែលខ្លួនធ្វើហើយជាអំពើរបស់ខ្លួនឯងតែម្យ៉ាង។
           ៤.តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត។
IIសីល
សីលតាមលំដាប់ថ្នាក់ ដូច្នេះគឺៈ
           ១‑សីលរបស់ឧបាសក ឧបាសិកាមាន​ និច្ចសីល គឺសីល៥, ឧបោសថសីល គឺសីល៨, អតិរេកសីល គឺសីល១០ និងកម្មបថ ៨០ គឺកុសលកម្មបថ ៤០, អកុសលកម្មបថ៤០។
(មានក្នុងសីលកថាសង្ខេប)
           ២‑សីលរបស់សាមណេរ បានដល់សីល១០
(មានក្នុងសាមណេរវិន័យ)
           ៣‑សីលរបស់ភិក្ខុគឺ សីល ៤
(មានក្នុងចតុប្បារិសុទ្ធសីល)
           សីលសម្រេចដោយធម៌ ៤ យ៉ាងគឺៈ
           ១‑ចេតនា        គឺ វិរតិចេតនា
           ២‑ចេតសិក     គឺ វិរតិចេតសិក
           ៣‑សំវរៈ         គឺ ការសង្រួម ៥ យ៉ាង
           ៤‑អវីតិក្កមៈ     គឺ មិនប្រព្រឹត្តកន្លង
(មានក្នុងសីលកថាសង្ខេប)
III-អានាបានស្សតិ
           ការរំលឹកដង្ហើមចេញ‑ចូល ហៅថា អានាបានស្សតិបានដល់ខ្យល់ ៤ ត្រកូលៈ
           ១‑ការដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូល វែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើម ចូលវែង។
           ២‑កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី។
           ៣‑អាត្មាអញនឹងជាអ្នកដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងអស់ឲ្យប្រាកដ ទើបដក ដង្ហើមចេញ អាត្មាអញនឹងជាអ្នកដឹងច្បាស់នូវកាយ គឺ ដកដង្ហើមចូលទាំងអស់ឲ្យប្រាកដ ទើបដក ដង្ហើមចូល។
           ៤‑អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ គឺដកដង្ហើមចេញ ទើបដកដង្ហើមចេញ អាត្មា អញនឹងជាអ្នករម្ងាប់នូវកាយសង្ខារ គឺ ដកដង្ហើមចូល ទើបដកដង្ហើមចូល។


កម្មដ្ឋនា ១០ ដែលឲ្យសម្រេចត្រឹមឧបជ្ឈាន នោះគឺ
           ពុទ្ធានុស្សតិ១, ធម្មានុស្សតិ១, សង្ឃានុស្សតិ១, សីលានុស្សតិ១, ចាគានុស្សតិ១, ទេវតានុស្សតិ១, មរណានុស្សតិ១, ឧបសមានុស្សតិ១, អាហារេបដិកូលសញ្ញា១ និង ចតុទ្ធាតុវវដ្ឋាន១
           ឧបចារជ្ឈាន ជាចំណែកខាងដើមនៃកម្មដ្ឋាន ២៦ នោះគឺ កសិណ១០, អសុភ១០, កាយគតាសតិ១, អានាបានស្សតិ១, ព្រហ្មវិហារ៤
(មានក្នុងកម្មដ្ឋាននិទ្ទេស)
IV-ការពង្រឹងនូវឧបេក្ខាចិត្ត
           ឧបេក្ខាចិត្ត គឺចិត្តប្រព្រឹត្តទៅកណ្តាលស្មើៗព្រងើយកន្តើយ តាមទ្វារចំពោះអារម្មណ៍។
           ឧបេក្ខាចិត្ត ចាស់ក្លារឹងមាំ ទៅបានដោយសារការហាត់បង្វឹកដោយ វសី (ការស្ទាត់) ទាំង ៥គឺៈ
           ១.ស្ទាត់ក្នុងការនឹករក អង្គឈាន
           ២.ស្ទាត់ក្នុងការចូលកាន់ឈាន
           ៣.ស្ទាត់ក្នុងការតម្កល់ឈានទុក
           ៤.ស្ទាត់ក្នុងការចេញចាកឈាន
           ៥.ស្ទាត់ក្នុងការពិចារណាលះបង់អង្គឈាន
(មានក្នុងសីលកថាសង្ខេប)
V-ការកំណត់ដឹងនូវរូបបរមរត្ថ និងនាមបរមត្ថ តាមទ្វារ ៦ ចំពោះអារម្មណ៍៦
ដោយយកសុទ្ធដ្ឋករូប ជាធំ
សុទ្ធដ្ឋករូប (រូបពួក ៨ សុទ្ធ) គឺ
           ១.បឋវីធាតុ         ធាតុដី មានលក្ខណៈរឹង។
           ២.អាបោធាតុ      ធាតុទឹក មានលក្ខណៈរាវ ជ្រាប សើម។
           ៣.តេជោធាតុ      ធាតុភ្លើង មានលក្ខណៈក្តៅ។
           ៤.វាយោធាតុ      ធាតុខ្យល់ មានលក្ខណៈល្ហើយៗ។
           ៥.វណ្ណោ             រូបពណ៌ មានការផ្ទប់ នឹងចក្ខុបសាទជាលក្ខណៈ។
           ៦.គន្ធោ               ក្លិន មានការផ្ទប់នឹងឃានបសាទជាលក្ខណៈ។
           ៧.រសោ              រសជាតិ មានការផ្ទប់នឹង ជីវ្ហាបសាទជាលក្ខណៈ។
           ៧.ឳជា               មានឳជជាលក្ខណៈ និង សិក្សាបន្ថែម សទ្ទរូប គឺសំឡេង មានការផ្ទប់នឹង
                                      សោតបសាទ ជាលក្ខណៈថែមទៀត ជាគំរប់​ ៩។
ទ្វារ ៦ គឺ
ចក្ខុទ្វារ ១, សោតទ្វារ ១, ឃានទ្វារ ១, ជីវ្ហារទ្វារ ១, កាយទ្វារ ១, មនោទ្វារ ១
(មានក្នុងសីលកថាសង្ខេប)
អារម្មណ៍ ៦
រូបារម្មណ៍១, សទ្ទារម្មណ៍១, គន្ធារម្មណ៍១, រសារម្មណ៍១, ផោដ្ឋព្វារម្មណ៍១, ធម្មារម្មណ៍១
(មានក្នុងសីលកថាសង្ខេប)
ចិត្ត ចេតសិក កើតតាមទ្វារ ៦ គឺ
           ចិត្ត      ចេតសិក        កើតតាម     ចក្ខុទ្វារ ១
           ចិត្ត      ចេតសិក        កើតតាម     សោតទ្វារ ១
          ចិត្ត      ចេតសិក        កើតតាម    ឃានទ្វារ ១
          ចិត្ត      ចេតសិក        កើតតាម     ជីវ្ហាទ្វា ១
           ចិត្ត      ចេតសិក        កើតតាម     កាយទ្វារ ១
           ចិត្ត      ចេតសិក        កើតតាម     មនោទ្វារ ១
           ចិត្ត      ចេតសិក        ដែលកាន់យក   រូបបរមត្ថ ជាអារម្មណ៍មាន ៥ យ៉ាងគឺ
           វិញ្ញាណ ១, ផស្សៈ ១, វេទនា​ ១, សញ្ញា ១, ចេតនា ១
វិញ្ញាណ         ធម្មជាតិដឹងនូវអារម្មណ៍ មានកិរិយាដឹងជាលក្ខណៈ។
ផស្សៈ             ធម្មជាតិប៉ះនូវអារម្មណ៍ មានកិរិយាប៉ះជាលក្ខណៈ។
វេទនាៈ           ធម្មជាតិសោយនូវអារម្មណ៍ មានកិរិយាសោយជាលក្ខណៈ។
សញ្ញាៈ           ធម្មជាតិចាំនូវអារម្មណ៍ មានកិរិយាចាំជាលក្ខណៈ។
ចេតនាៈ          ធម្មជាតិគិតនូវអារម្មណ៍ មានកិរិយាគិតជាលក្ខណៈ។ ពួកធម៌នេះហៅថា ធម៌មាន
                      ផស្សៈជាគំរប់ ៥ ។
           រូប ប៉ះនឹង ចក្ខុ សទ្ទៈ ប៉ះនឹង សោតៈ គន្ធ ប៉ះនឹង ឃានៈ រសៈ ប៉ះនឹង ជីវ្ហា ផោដ្ឋព្វ បានដល់ បឋវីធាតុ១, តេជោធាតុ១, វាយោធាតុ១, ជា ៣ រូបមកប៉ះនឹងកាយ។ ធម៌ បានដល់ អាបោធាតុ១, ឳជា ១ មកប្រាកដដល់ផ្លូវចិត្ត។
           ការកំណត់ដឹងនូវរូបធម៌ និង នាមធម៌
           រូប (វណ្ណៈ) មកប៉ះផ្ទប់នឹងចក្ខុ ជារូប[1] ធម៌, ធម៌មានផស្សៈ[2] ជាគំរប់ ៥ កំណត់ដឹងនូវរូបនោះ ជានាម[3] ធម៌។
           សទ្ទៈ សំលេង មកប៉ះផ្ទប់នឹងសោតៈជារូបធម៌, ធម៌ មានផស្សៈ ជាគំរប់ ៥ កំណត់ដឹងនូវសំ លេងនោះជានាមធម៌។
           គន្ធៈ ក្លិនមកប៉ះផ្ទប់នឹងឃានៈ ។ល។
           រសៈ រសជាតិ មកប៉ះផ្ទប់នឹងជីវ្ហា ។ល។
           ផោដ្ធព្វ មកប៉ះផ្ទប់នឹងកាយ ។ល។ ធម៌ (អាបោ‑ឳជៈ) មកប្រាកដដល់ផ្លូវចិត្ត ជារូបធម៌, ធម៌ មានផស្សោៈជាគំរប់ ៥ កំណត់ដឹងនូវធម៌នោះ ជានាមធម៌។
VI-ការកំណត់ដឹងនូវបច្ច័យរបស់នាម និង រូប
ហេតុបច្ច័យរបស់រូបមាន ៥ គឺ
           ១‑អវិជ្ជា                      មិនដឹង
           ២‑តណ្ហា                    សេចក្តីប្រាថ្នា
           ៣‑ឧបាទាន                សេចក្តីប្រកាន់មាំ
           ៤‑កម្ម                        អំពើល្អ‑អាក្រក់
           ៥‑អាហារ                   កវឡិង្ការាហារ។ អវិជ្ជា១, តណ្ហា១, ឧបាទាន១, កម្ម១ ជាហេតុ, អាហារ១ ជាបច្ច័យ។
បច្ច័យរបស់នាម
ចក្ខុវិញ្ញាណ          កើតឡើង ព្រោះអាស្រ័យចក្ខុនិងរូប ។
សោតវិញ្ញាណ       កើតឡើង ព្រោះអាស្រ័យសោតៈ និងសទ្ទៈ។
ឃានវិញ្ញាណ        កើតឡើត ព្រោះអាស្រ័យឃានៈ និងគន្ធៈ។
ជីវ្ហាវិញ្ញាណ           កើតឡើង ព្រោះអាស្រ័យជីវ្ហា និង រសៈ។
កាយវិញ្ញាន          កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វ។
មនោវិញ្ញាណ        កើតឡើង ព្រោះអាស្រ័យ ចិត្ត និង ធម៌។ នាម និងរូប ប្រព្រឹត្តទៅក្នុងកាល​ទាំង ៣ គឺ អតីតកាល (ជាតិមុន) បច្ចុប្បន្នកាល (ជាតិឥឡូវនេះ) អនាគតកាល (ជាតិក្រោយ) បាន ព្រោះអាស្រ័យហេតុបច្ច័យ កាលបើហេតុបច្ច័យរលត់ហើយនាម និងរូប ក៏រលត់ដែរ។
VII-ត្រៃលក្ខណ៍ធម៌
           ១.អនិច្ចំ       ប្រែថា       អស់ទៅ
           ២.ទុក្ខំ        ប្រែថា       បៀតបៀនរឿយៗ
           ៣.អនត្តា     ប្រែថា       មិនមានខ្លឹមសារ មិនលុះក្នុងអំណាចនៃជនណា។
(មានក្នុងសីលកថាសង្ខេប)
VIII-វិបស្សនូបក្កិលេស
           ធម៌ ជាគ្រឿងសៅហ្មងដល់វិបស្សនា ហៅថា វិបស្សនូបក្កិលេសមាន ១០ យ៉ាងគឺ
           ១.ឳភាសោ     គឺ         ពន្លឺ
           ២.ញាណ       គឺ         ប្រាជ្ញាក្លៀវក្លា
           ៣.បីតិ             គឺ         សេចក្តីឆ្អែតកាយ‑ចិត្ត
           ៤.បស្សទ្ធិ        គឺ         សេចក្តីស្ងប់កាយ‑ចិត្ត
           ៥.សុខំ            គឺ         សេចក្តីស្រួលកាយ‑ចិត្ត
           ៦.អធិមោក្ខោ គឺ         សទ្ធា ជឿស៊ប់
           ៧.បគ្ខាហោ     គឺ         វិរិយៈសេចក្តីព្យាយាមមិនតឹងពេក មិនធូរពេក
           ៨.ឧបដ្ឋានំ       គឺ         សតិស្មារតីតាំងនៅមាំល្អ
           ៩.ឧបេក្ខា       គឺ         ការសោយរម្មណ៍ស្មើៗព្រងើយកន្តើយ ចំពោះសង្ខារទាំងពួង។
           ១០.និកន្តិ       គឺ         សេចក្តីប្រាថ្នាដ៏ស្ងប់ស្អិតចំពោះធម៌មានឳភាសជាដើម។ ឧបក្កិលេស ទាំង ១០ នេះ ព្រះយោគីគប្បីលះបង់ដោយធ្វើទុកក្នុងចិត្តថា “មិនមែនអញ មិនមែន របស់អញ”។
(មាននៅក្នុងសីលកថាសង្ខេប)
IX-អនុបស្សនា
           បញ្ញាឃើញរឿយៗ ហៅថា អនុបស្សនាមាន ៧ យ៉ាងគឺៈ
           ១.អនិច្ចានុបស្សនា           បញ្ញាឃើញសង្ខារមិនទៀង។
           ២.ទុក្ខានុបស្សនា            បញ្ញាឃើញសង្ខារជាទុក្ខ។
           ៣.អនត្តានុបស្សនា          បញ្ញាឃើញសង្ខារគ្មានខ្លឹមសារ មិនលុះក្នុងអំណាចនៃជនណា។
           ៤.និព្វិទានុបស្សនា           បញ្ញានឿយណាយ។
           ៥.វិរាគានុបស្សនា            បញ្ញាប្រាសចាកតម្រេក។
           ៦.និរោធានុបស្សនា          បញ្ញារំលត់បង់។
           ៧.បដិនិស្សគ្គានុបស្សនា បញ្ញារលាស់ចោល។
សិក្សាអំពី កិលេស និងធម៌
១.កិលេសគ្រោតគ្រាត ១០ គឺ ទុច្ចរិត ១០ យ៉ាងដូចអកុសលកម្មបថ ១០ ដែរ។
២.នីវរណធម៌ ធម៌ជាគ្រឿងរារាំង ៥ យ៉ាងមានកាមឆន្ទៈជាដើម។ (មានក្នុងសីលកថាសង្ខេប)
៣.កិលេសបាំងត្រៃលក្ខណ៍
           .លោភៈ        ធម្មជាតិជាប់ជំពាក់ក្នុងអារម្មណ៍បាំង អនិច្ចំ
           .ទោសៈ        ធម្មជាតិប្រទូស្តក្នុងអារម្មណ៍បាំង ទុក្ខំ
           .មោហៈ        ធម្មជាតិវង្វេងក្នុងអារម្មណ៍បាំង អនត្តា។
ធម៌ ៧ ជាធម៌បដិបក្ខនឹងធម៌ ៧
១.និច្ចសញ្ញា           សេចក្តីសម្គាល់ថា ទៀងជាសត្រូវដល់អនិច្ចានុបស្សនា។
២.សុខសញ្ញា          សេចក្តីសម្គាល់ថា សុខជាសត្រូវដល់ ទុក្ខានុបស្សនា។
៣.អត្តសញ្ញា           សេចក្តីសម្គាល់ថា ខ្លួនជាសត្រូវដល់ អនត្តានុបស្សនា។
៤.នន្ទិ                     សេចក្តីរីករាយ ជាសត្រូវដល់ និព្វិទានុបស្សនា។
៥.រាគៈ                    តម្រេកជាសត្រូវដល់វិរាគានុបស្សនា។
៦.សមុទយ             ធម៌ជាហេតុនាំឲ្យកើតជាសត្រូវដល់និរោធានុបស្សនា។
៧.អាទាន               សេចក្តីប្រកាន់មាំជាសត្រូវដល់ បដិនិស្សគ្គានុបស្សនា។
           ធម៌ទាំង ៧ នេះ ជាបដិបក្ខនឹងគ្នា ធម៌ ៧ មានអនិច្ចានុបស្សនាជាដើម ជាប៉ែកខាងកុសល ធម៌ ៧ មាននិច្ចសញ្ញាជាដើម ជាប៉ែកខាងអកុសល។
បរិញ្ញា
           បរិញ្ញា គឺបញ្ញានឹងឯងមាន ៣ យ៉ាងគឺ
           ‑ញាតបរិញ្ញា មានន័យថា បញ្ញា ប្រែថាកំណត់ដឹង គឺបញ្ញាដែលកំណត់ដឹងនូវលក្ខណៈរូប ធម៌ ​នាមធម៌ព្រមទាំងបច្ច័យ។
           ‑តីរណបរិញ្ញា មានន័យថា បញ្ញា ប្រែថា ពិចារណា ថ្លឹងថ្លែង បែកចែក.... គឺបញ្ញាដែលពិចា រណាឃើញត្រៃលក្ខណ៍ហ្នឹងឯង មានពិចារណាថា រូបំ អនិច្ចំ ជាដើម។
           ‑បហានប្បរិញ្ញា មានន័យថា បញ្ញា បែ្រថា លះបង់ បានដល់ អនុបស្សនា ៧ មានអនិច្ចា នុបស្សនា លះបង់និច្ចសញ្ញាជាដើម។
ចប់ដោយសង្ខេប
(ឯវំ)


[1] បញ្ញា ជាអ្នកកំណត់ដឹង។
[2] ពួកធម៌មានផស្សៈជាគំរប់ ៥ នេះ កើតឡើងដោយអំណាចនៃបញ្ញា។
[3] បញ្ញា ជាអ្នកកំណត់ដឹង។

No comments:

វិធីកម្ចាត់នូវសេចក្តីខ្ជិលមាន ១១ យ៉ាងគឺៈ

១,អបាយភយប្បច្ចវេក្ខណ           ត្រូវពិចារណនូវភ័យក្នុងអបាយ ២,អានិសង្ឃទស្សាវី                       ជាអ្នកឃើញនូវអានិសង្សនៃ...