បញ្ចសីល (Five Ethical)
បាណាតិបាតា
មានអង្គ ៥ (Kill)
១.បាណោ សត្វមានជីវិត
២.បាណសញ្ញិតា សេចក្តីដឹងថាសត្វមានជីវិត
៣.វធកចិត្តំ គិតនឹងសម្លាប់
៤.ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥.តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ
អទិន្នាទាន
មានអង្គ ៥ (theft)
១.បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
២.បរបរិគ្គតសញ្ញិតា សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេហួងហែងរក្សា
៣.ថេយ្យចិត្តំ គិតនឹងលួច
៤.ឧបក្កមោ ព្យាយាមនឹងលួច
៥.តេន ហរណំ លួចបានមកដោយព្យាយាមនោះ
កាមេសុមិច្ឆាចារ
មានអង្គ៤ (Rape)
១.អគមនីយដ្ឋានំ ស្រ្តីដែលមិនគួរនឹងគប់រក
គឺស្រ្តីដែលមានគេហួងហែងរក្សា
២.តស្មឹសេវនចិត្តំ គិតនឹងសេពនូវមេថុនធម្មនឹងស្រ្តីនោះ
៣.ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម
៤.មគ្គេនមគ្គបដិបាទនំ ញ៉ាំងមគ្គនឹងមគ្គឲ្យដល់គ្នា
មុសាវាទ
មានអង្គ៤ Speak falsehood
១.អតថំវត្ថុ វត្ថុមិនពិត
២.វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស
៣.តជ្ជេវាយាមោ ព្យាយាមនឹងពោលឲ្យខុស
៤.បរស្សតទត្ថវិជាននំ ញ៉ាំងដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ
សុរាមេរយ
មានអង្គ៤ (Wines)
១.មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង
គឺសុរានិងមេរ័យ
២.បាតុកម្យតាចិត្តំ គិតបំរុងនឹងផឹក
៣.តជ្ជោ វាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
៤.តស្ស បានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់ក
ចូលទៅ
No comments:
Post a Comment