Thursday, June 08, 2017

កម្មវិធីសិក្សាសមថវិបស្សនាកម្មដ្ឋាន


      ‑កាលបរិច្ឆេទប្រចាំឆ្នាំ
      ក្នុងមួយឆ្នាំមានការសិក្សារយៈពេលប្រាំបួនខែ សម្រាកចំនួនបីខែ។ សិក្សាចាប់ពីថ្ងៃ ១ កើត ខែវិសាខ រហូត ដល់ ១៥ កើតខែអស្សុជចំនួន ៥ ខែកន្លះ។
        ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ រោច ខែអស្សុជ កន្លះខែនេះជាពេលសម្រាក (វិស្សមកាលតូច)។
        ចាប់ពី ១​កើត ខែកត្តិក​ រហូតដល់ ១៥កើត ខែមាឃ ចំនួន បីខែកន្លះនេះ ជាពេលចូលសិក្សា។
        ចាប់ពីថ្ងៃ ១ រោច ខែមាឃ រហូតដល់ថ្ងៃ ១៥ រោច ខែចែត្រចំនួនពីរខែកន្លះនេះជាពេលសម្រាក (វិស្សមកាលធំ)។
      ‑កាលបរិច្ឆេទប្រចាំសប្តាហ៍
        រៀងរាល់សប្តាហ៍មានការសិក្សាដូចតទៅ ៖
·         ថ្ងៃ ១ កើត ២‑៣‑៤‑៥‑៦‑ កើត ជាថ្ងៃសិក្សា
·         ថ្ងៃ ៩ កើត ១០‑១១‑១២‑១៣‑ កើត ជាថ្ងៃសិក្សា
·         ថ្ងៃ ១ រោច ២‑៣‑៤‑៥‑៦ រោច ជាថ្ងៃសិក្សា
·         ថ្ងៃ ​៩ រោច ១០‑១១‑១២‑១៣ រោច ជាថ្ងៃសិក្សា
·         ថ្ងៃ ៧ កើត ៨‑១៤‑១៥ កើត ជាថ្ងៃសិក្សា
·         ថ្ងៃ ៧‑៨ រោច, ១៤ ឬ ១៣ រោច ១៥ ឬ ១៤ រោច ជាថ្ងៃសម្រាក
      ‑កាលបរិច្ឆេទប្រចាំថ្ងៃ
        ពេលព្រឹក ម៉ោង ៧:០០ ដល់ម៉ោង ៩:០០ ម៉ោងសិក្សា
        ពេលល្ងាច ម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០ ម៉ោងសិក្សា
      ‑មុខវិជ្ជាសម្រាប់សិក្សា
        មុខវិជ្ជាសម្រាប់ថ្នាក់បឋមវិបស្សនាសិក្សាមាន ៧ គឺៈ
             ១‑ពុទ្ធវិន័យ
             ២‑គោលធម៌
             ៣‑ពុទ្ធប្បវត្តិ
             ៤‑សាសនសុភាសិត
             ៥‑លំហាត់សមាធិ
             ៦‑ឃោសនាអប់រំផ្នែក សីលធម៌ សុភាវធម៌ ។ល។
             ៧‑ឃោសនាអប់រំ ផ្នែកអនាម័យ។
១.កម្មវិធីសិក្សាសមថវិបស្សនាកម្មដ្ឋានចែកជា ៣ថ្នាក់គឺ
        ១.១.បឋមវិបស្សនា ត្រូវសិក្សារយៈពេល ៣ឆ្នាំ
        ២.២.មធ្យមវិបស្សនា ត្រូវសិក្សារយៈពេល ៤ឆ្នាំ
        ៣.៣.ឧត្តមវិបស្សនា ត្រូវសិក្សារយៈពេល ៥ឆ្នាំ។
        ១‑១‑បឋមវិបស្សនា
        មានការសិក្សាអស់រយៈពេល ៣ឆ្នាំគឺ
2 ឆ្នាំទី១
        ‑សទ្ធា ៤ យ៉ាង
        ‑សីល ៥
        ‑សីល ៨
        ‑សីល ១០
        ‑សីល ៤
        ‑កម្មបថ ២០
        ‑កម្មបថ ៨០
        ‑ធុតង្គ ១៣
        ‑ចម្រើនខ្យល់ ៤ ត្រកូលខ្លះ។
        ឆ្នាំទី ១ មានមុខវិជ្ជាៈ
        ១.ពុទ្ធវិន័យ រៀនអំពី អាគារិយវិន័យ (កម្មបថ) ។ អនាគារិយវិន័យ (វិន័យសាមណេរ និង ចតុប្បារិសុទ្ធិសីល) ។
        ២.គោលធម៌រៀនតាមសៀវភៅបឋមវិបស្សនា ចាប់ពីការថ្វាយខ្លួន ជាឧបាសក ឧបាសិកា រហូតដល់ធុតង្គ ១៣ ។
        ៣.ពុទ្ធប្បវត្តិ សិក្សាអំពីព្រះពុទ្ធ ២៤ ព្រះអង្គ តាមសៀវភៅពុទ្ធប្បវត្តិ (ទូរេ-និទាន) ។
        ៤.សាសនសុភាសិត តាមសៀវភៅ សាសនសុភាសិតថ្នាក់ត្រី ។
        ៥.លំហាត់សមាធិ គោរពប្រតិបត្តិ អ​ប់រំចិត្តតាមសៀវភៅ បឋមវិបស្សនា ធ្វើចិត្តឲ្យមានសីល បានដល់សីល ៥‑៨‑១០ និងសីល ៤, ចម្រើនសមាធិ បានដល់អានាបានស្សតិ (ខ្យល់ ៤ ត្រកូល) ។
        ៦.ឃោសនាអប់រំ អំពី សីលធម៌ រស់នៅប្រចាំថ្ងៃក្នុងសង្គម ។
        ៧.ឃោសនាអប់រំអំពីអនាម័យ ស្តីពីការរៀបចំការរស់នៅប្រចាំថ្ងៃ យ៉ាងណាដែលនាំឲ្យមានសុខភាពល្អ ។

 2 ឆ្នាំទី២
        សិក្សាសមថកម្មដ្ឋានចំនួ​ន ៣៥ ដូចខាងក្រោមនេះ
        ‑ពុទ្ធានុស្សតិ ១                               ‑ធម្មានុស្សតិ ១
        ‑សង្ឃានុស្សតិ ១                             ‑សីលានុស្សតិ ១
        ‑ចាគានុស្សតិ ១                              ‑ទេវតានុស្សតិ ១
        ‑មរណានុស្សតិ ១                           ‑ឧបសមានុស្សតិ ១
        ‑អាហារេបដិកូលសញ្ញា ១                 ‑ចតុធាតុវវដ្ឋាន 
​​​​​         ‑អសុភ ១០
        ‑កាយគតាសតិ ១
        ‑ព្រហ្មវិហារ ៣
        ‑កសិណ ១០
        ‑អានាបានស្សតិ ១
អសុភ១០, កាយគតាសតិ១០, ព្រហ្មវិហារ៣, កសិណ១០ និងអានាបានស្សតិ១ សម្រេចត្រឹមថ្នាក់បឋមឈាន។
        មុខវិជ្ជាសម្រាប់បឋមវិបស្សនាឆ្នាំ ទី ២
        ១.ពុទ្ធវិន័យៈ សិក្សាវិន័យតាមសៀវភៅវិន័យថ្នាក់ទោ
        ២.គោលធម៌ៈ សិក្សាអំពីកម្មដ្ឋាន ៣៥ តាមសៀវភៅបឋមវិបស្សនា
        ៣.ពុទ្ធប្បវត្តិៈ សិក្សាអំពីព្រះពុទ្ធចាប់បដិសន្ធិដល់បានត្រាស់ដឹងតាមសៀវភៅ ពុទ្ធប្បវត្តិកថា (វិទូរេនិទាន)
        ៤.សាសនសុភាសិតៈ សិក្សាតាមសៀវភៅ សាសនសុភាពសិតថ្នាក់ទោ
        ៥.លំហាត់សមាធិៈ គោរពប្រតិបត្តិ ចម្រើនកម្មដ្ឋាន ៣៥ តាមសៀវភៅគោលធម៌បឋមវិបស្សនា
        ៦.សិក្សាអំពីច្បាប់ ដែលទាក់ទងនិង សង្គមមានច្បាប់ រដ្ឋប្បវេណីជាដើម
        ៧.អនាម័យ អប់រំអំពីរបៀបរស់នៅ នាំឲ្យមានសុខភាពល្អ ។
2 ឆ្នាំទី៣
        សិក្សាវិបស្សនាកម្មដ្ឋានដូចតទៅ
        ‑ទ្វារ ៦
        ‑អារម្មណ៍ ៦
        ‑រូបចំនួន៩
        ‑នាម ៥
        ‑ហេតុបច្ច័យរបស់នាមរូប
        ‑ត្រៃលក្ខណ៍
        ‑ឧទយព្វយញ្ញាណ (ធម៌កើត‑រលត់)
        ‑អនុបស្សនា ៧។
        មុខវិជ្ជាសម្រាប់បឋមវិបស្សនាឆ្នាំ ទី ៣
        ១.ពុទ្ធវិន័យៈ រៀនអំពីវិន័យផ្សេងៗ និងសង្ឃកម្មតាមសៀវភៅ វិន័យថ្នាក់ឯក ។
        ២.គោលធម៌ៈ សិក្សាពីវិបស្សនាកម្មដ្ឋាន តាមសៀវភៅ បឋមវិបស្សនា
        ៣.ពុទ្ធប្បវត្តិៈ សិក្សាចាប់ពីក្រោយព្រះពុទ្ធបានត្រាស់ដឹង​ដល់បរិនិព្វាន តាមសៀវភៅពុទ្ធប្បវត្តិកថា (សន្តិកេនិទាន)
        ៤.សាសនសុភាសិតៈ សិក្សាតាមសាសនសុភាសិតថ្នាក់ឯក ។
        ៥.លំហាត់សមាធិៈ សិក្សាអំពីវិបស្សនាកម្មដ្ឋាន តាមសៀវភៅបឋមវិបស្សនា ។
        ៦.សិក្សាអំពីច្បាប់ រដ្ឋធម្មនុញ្ញ ដែលទាក់ទងនិងសង្គម ។
        ៧.សិក្សាអំពីរបៀបរស់នៅ នាំឲ្យមានសុខភាពល្អ ។

No comments:

វិធីកម្ចាត់នូវសេចក្តីខ្ជិលមាន ១១ យ៉ាងគឺៈ

១,អបាយភយប្បច្ចវេក្ខណ           ត្រូវពិចារណនូវភ័យក្នុងអបាយ ២,អានិសង្ឃទស្សាវី                       ជាអ្នកឃើញនូវអានិសង្សនៃ...